ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ករណីកែឆ្នៃ ជួញដូរសារធាតុញៀន កាលពីថ្ងៃទី២៩ មេសា នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនសង្ស័យជាជនបរទេស ២នាក់ ដកហូតគ្រឿងញៀនជិត ៦០គីឡូក្រាម ។
ជនសង្ស័យទាំង ២នាក់ មានឈ្មោះ៖ ១/ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) និង២/ THET THET HLAING ភេទស្រី ជនជាតិ មីយ៉ាន់ម៉ា ។
វត្ថុតាងរួមមាន៖ សារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០.០០០គ្រាប់ (ដប់បួនម៉ឺនគ្រាប់) ទម្ងន់: ៥៧គក្រ.៣៨ និងម៉ាស៊ីនកែឆ្នៃ ២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងអ្នកពាក់ព័ន្ធ ៕

