ការលេចធ្លាយមួយដូចទៅនឹងការលេចធ្លាយមុនៗ បញ្ជាក់ថា Oppo Reno Ace 2 នឹងមានកាមេរ៉ាបួនគ្រាប់ តម្រៀបគ្នាក្នុងរង្វង់។ រូបភាពនេះក៏ាបានបង្ហាញផ្នែកខាងមុខនៃទូរស័ព្ទផងដែរ ដែលវានឹងភ្ជាប់មកជាមួយអេក្រង់មានលក្ខណៈរាបស្មើរ ចំនែកឯកាមេរ៉ា selfie គឺជាប្រភេទកាមេរ៉ា ទំលុះអេក្រង់ ស្ថិតនៅជ្រុងខាងឆ្វេង ផ្នែកខាងលើ។
យោងតាម TENAA ទូរស័ព្ទនេះភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 865 រ៉េមទំហំ 12GB និងអេក្រង់ទំហំ 6.5អ៊ីញ ជាប្រភេទ OLED។ ថាមពលថ្មត្រូវបានគេរំពឹងថា នឹងមានប្រហែល 4,000mAh ហើយវានឹងបំពាក់ដោយបច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន 40W និង 65W សម្រាប់ការសាកថ្មដោយប្រើខ្សែ៕