ចំ​នួ​ន​អ្ន​ក​ស្លា​ប់​ដោ​យ​វីរ៉ុសកូ​វី​ដ​១​៩ នៅ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​កើ​ន​ឡើ​ង

0

ចំនួនអ្នកស្លាប់ដោយវីរ៉ុសកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣,០០០នាក់ កាលពីថ្ងៃចន្ទ (៣០ មីនា) ស្របពេលជាមួយការមកដល់ របស់នាវាពេទ្យកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក ដែលមាន ១,០០០គ្រែ ហើយវាជាក្តីសង្ឃឹមថ្មីមួយទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃវីរ៉ុសនេះ។

យោងតាមរបាយការណ៍ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកមានលើសពី ៣,០០០នាក់ ក្នុងនោះយ៉ាងហោចណាស់ មានមនុស្សចំនួន ៥៤០នាក់ បានស្លាប់កាលពីថ្ងៃចន្ទ ហើយចំនួនអ្នកឆ្លងវីរ៉ុសកូវីដ១៩ កើនឡើងដល់ជាង ១៦៣,០០០នាក់៕