លក្ខណៈពិសេសរបស់ ZTE a1 ZTG01-5G

0

ក្រុមហ៊ុន ZTE ទើបតែបានបញ្ចេញស្មាតហ្វូន Axon 11 5G របស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយឥឡូវនេះ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ចេញទូរស័ព្ទម៉ូដែលថ្មីមួយទៀត ជាមួយនឹងឈីប Snapdragon 765G ដែលមានសមត្ថភាពដំណើរការប្រព័ន្ធ 5G ដែលមានឈ្មោះថា ZTE a1 ZTG01 ហើយវានឹងមកដល់ក្នុងខែកក្កដា ប៉ុន្តែលក្ខណៈពិសេសរបស់វាត្រូវបានបង្ហាញ។
ទូរស័ព្ទនេះនឹងមកជាមួយកាមេរ៉ា 4គ្រាប់ នៅផ្នែកខាងក្រោយ និងអេក្រង់រាបស្មើ ជាមួយនឹងប្រភេទកាមេរ៉ាទំលុះអេក្រង់ផងដែរ។
បន្ទះឈីប Snapdragon 765G របស់ ZTE a1 ZTG01 ភ្ជាប់មកជាមួយរ៉េមទំហំ 6GB មានអង្គផ្ទុកទិន្នន័យ 128GB ហើយអ្នកប្រើប្រាស់ក៏ទទួលបានរន្ធដោត microSD បន្ថែមរហូតដល់ 1TB ផងដែរ។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 6.5អ៊ីញ ជាមួយនឹងកម្រិតបង្ហាញរូបភាពFull HD + ។
បើនិយាយពីកាមេរ៉ាវិញពិតជាអស្ចារ្យ ដែលមានទំហំរហូតដល់ 48MP និង 8MP(ultrawide), 2MP(macro), ToF sensor ហើយការមេរ៉ាខាងមុខមានទំហំ 32MP។
លក្ខណៈពិសេសផ្សេងទៀតរបស់ស្មាតហ្វូន ZTE a1 ZTG01 រួមមាន ថ្មដែលនឹងមានថាមពលដល់ទៅ 4,000mAh, ប្រព័ន្ធប្រតិបត្តិការ Android 10 ចេញពីប្រអប់ ហើយសម្រាប់ការតភ្ជាប់ផ្សេងទៀត គឺប្រើបច្ចេកវិទ្យាចុងក្រោយទាំងអស់គឺ Bluetooth 5.0, Wi-Fi a/b/g/n/ac៕