ភ្នំពេញ៖ ក្រោយពីរដ្ឋសភា បញ្ចប់ការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តរួចរាល់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាព រាជរដ្ឋាភិបាលមួយចំនួន ។

