Home បច្ចេកវិទ្យា Samsung Galaxy M31 នឹង​មក​ជាមួយ​កាមេ​រ៉ាទំហំ 64MP

Samsung Galaxy M31 នឹង​មក​ជាមួយ​កាមេ​រ៉ាទំហំ 64MP

0

ក្រុមហ៊ុន Samsung បានប្រកាសចេញលក់ Galaxy M30 កាលពីខែកុម្ភៈកន្លងមក និងម៉ូឌែល M30s បានប្រកាស់ចេញកាលពីខែកញ្ញាឆ្នាំមុន ហើយឥឡូវនេះដល់ពេលដែលក្រុមហ៊ុនបញ្ចេញម៉ូឌែលថ្មីក្នុងត្រកូល M នោះគឺ M31។ គេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុននៅប្រទេសឥណ្ឌា កំពុងធ្វើការតេស្តសាកល្បងម៉ូឌែល Galaxy M31នេះ ហើយសម្រាប់ស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ កុម្ភៈ វេលាម៉ោង 12 ថ្ងៃត្រង់។
ក្រុមហ៊ុនមួយនេះក៏បានបង្ហាញលក្ខណៈពិសេសមួយចំនួនផងដែរ សម្រាប់ម៉ូឌែលថ្មីនេះ វានឹងមកជាមួយកាមេរ៉ា 4គ្រាប់ ស្ថិតនៅផ្នែកខាងក្រោយ ដែលមានទំហំរហូតដល់ 64MP ឧបករណ៍ស្គែនក្រយ៉ៅដៃ ក៏នៅផ្នែកខាងក្រោយដូចគ្នាដែរ ចំពោះថាមពលថ្មវិញ គឺធំគួរសម 6000mAh។ ម៉ូឌែល M31នេះ បំពាក់ដោយអេក្រង់ sAMOLED ជាមួយនឹងកាមេរ៉ា ទំលុះអេក្រង់ ស្ថិតនៅផ្នែកខាងលើ ចំកណ្តាល។
យោងតាមព័ត៌មានបែកធ្លាយកន្លងមក M31 នឹងត្រូវបំពាក់ដោយលីប Snapdragon 665 SoC ឬ Exynos 9611 ៕

Previous articleក្រៅពីបឹងកេត ក្លិបភ្នំពេញក្រោន ក៏បានបញ្ចប់កិច្ចសន្យាកីឡាករម្នាក់ដែរ
Next articleមុនប៉ះគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ Ceres-Negros FC ខ្លាំងប៉ុណ្ណាទៅ