ភ្នំពេញ៖ក្លិបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែមិនគោរពទៅតាមបទបញ្ជារផ្ទៃក្នុងរបស់ក្លិប ហើយប្រាសចាកពីក្រមសីលធម៌ ដូចករណីកីឡាករបឹងកេត ម៉ាត់ យ៉ាមុីន ដែរ។
ម្ចាស់ជើងឯក ៦ សម័យកាល ក៏បានធ្វើការក្រើនរំលឹកដល់កីឡាករផ្សេងទៀតផងដែរចំពោះគោលការណ៍របស់ក្លិបខាងលើ “ក្លិបភ្នំពេញក្រោនពិតជាមានការសោកស្តាយជាខ្លាំងចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយយើងសង្ឃឹមថានេះជាកីឡាករទាំងអស់ធ្វើការពិចារណាមុននឹងធ្វើអ្វីមួយ ព្រោះវាអាចប៉ះពាល់ទៅដល់បុគ្គលខ្លួនឯងផ្ទាល់ និងរូបភាពបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា“។
គួររំលឹកផងដែរថា កាលពីយប់ថ្ងៃ០៩ ខែកុម្ភៈ កន្លងទៅក្រុមប៉ូលីសបានចុះឆែកឆេរក្លឹបកំសាន្តមួយកន្លែងឈ្មោះ ផ្លាយ ដើម្បីត្រួតពិនិត្យសារធាតុញៀន ខណៈដែលកីឡាករទាំងពីរក៏មានវត្តមានក្នុងនោះដែរ៕
អត្ថបទ៖ មៃ ចាន់បុត្រ