Samsung Galaxy Z Flip ត្រូវបានបែកធ្លាយជាច្រើនដងរួចមកហើយ ដែលនេះជាមូលហេតុដែលក្រុមហ៊ុន សម្រេចចិត្តបង្ហាញស្មាតហ្វូនដែលអាចបត់បាន មួយថ្ងៃមុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 11 ខែកុម្ភៈ។ Galaxy Z Flip បានផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងអំឡុងពេលប្រគល់ពានរង្វាន់ Oscars 2020 នៅថ្ងៃច័ន្ទទី 10 ខែកុម្ភៈនេះ ហើយទូរស័ព្ទម៉ូដែលនេះ មានការរចនា ស្រដៀងទៅនឹង Moto Razr អញ្ចឹងដែរ។
Galaxy Z Flip ភ្ជាប់មកជាមួយអេក្រង់ប្រភេទ AMOLED ទំហំ 6,7អ៊ីញ ដែលអាចបត់ចុះ ចំពាក់កណ្តាលបាន ហើយនៅលើគំរបរបស់វា មានអេក្រក់តូចមួយទំហំ 1,06អ៊ីញ សម្រាប់បង្ហាញ់សារជូនដំណឹង ដែលនៅក្បែរនឹង កាមេរ៉ាភ្លោះ ចំណែកឯ ឧករណ៍ស្គែនក្រយ៉ៅដៃវិញ គឺស្ថិតនៅផ្នែកចំហៀងនៃទូស័ព្ទ។
Samsung Galaxy Z Flip ទំនងជាបំពាក់មកជាមួយដោយឈីប Snapdragon 855+ SoC ភ្ជាប់ជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 256GB ។ ស្មាតហ្វូននេះមានពាក្យចចាមអារ៉ាមថា នឹងដាក់ថ្មចំនួនពីរ ដើម្បីផ្តល់ជូននូវថាមពល 3,300mAh និងការសាកថ្មលឿនលឿន 15W ក៏ដូចជាសាកថ្មឥតខ្សែ 9W ផងដែរ៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
https://youtu.be/WxbHs1QBs_4