ភ្នំពេញ៖លោក នួន សារ៉ន អភិបាលស្រុកកែវសីមាបានឲ្យដឹង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ថាសត្វដំរីព្រៃ១ក្បាល បានធ្លាក់ផុងក្នុងរណ្តៅ ក្នុង ស្រុកកែវសីមា ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចស្រុក ជួយសង្រ្គោះបានហើយ ។នេះបើយោងតាមគេហទំពូ័រហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។
លោក នួន សារ៉ន អភិបាលស្រុក បានឱ្យដឹងថា សត្វដំរីព្រៃ ១ក្បាល បានធ្លាក់ផុងក្នុងរណ្តៅ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ទំនង់វាធ្លាក់តាំងពីពេលយប់មិញមកម្លេះ វាជាសត្វដំរីឈ្មោលធំពេញវ័យមួយក្បាល បច្ចុប្បន្នត្រូវបានអាជ្ញាធរ និងក្រុមសមត្ថកិច្ចស្រុកកែវសីមា ធ្វើការសង្គ្រោះវាពីរណ្តៅបានដោយជោគជ័យ៕




