របាយការណ៍ថ្មីមួយដែលចេញមកពី Reddit បានបញ្ជាក់ថា Samsung Galaxy Note 9 នៅក្នុងប្រទេសអាឡឺម៉ង់ បានចាប់ផ្តើមទទួលបានការធ្វើទំនើបកម្មទៅកាន់ Android 10 ។ យើងមិនទាន់ដឹងថា ពេលណាការធ្វើទំនើបកម្មនេះ នឹងដាក់ឲ្យទាញយកទូទាំងពិភពលោកនោះទេ ប៉ុន្តែវាអាចនឹងចំណាយពេលបន្តិច។
ទូរស័ព្ទ Galaxy Note 9 នៅអ៊ឺរ៉ុបត្រូវបានបំពាក់ដោយបន្ទះឈីប Exynos ចំណែកម៉ូដែលអាមេរិកបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon ។
ការធ្វើទំនើបកម្មនេះ គឺដើម្បីដោះស្រាយបញ្ហារប្រព័ន្ធសុវត្ថិភាពកាលពីខែធ្នូកន្លងទៅ និងបន្ថែមកមជាមួយ One UI 2.0។
ដើម្បីធ្វើទំនើបកម្មទូរស័ព្ទ Note 9 ទៅ Android 10 អ្នកប្រើប្រាស់នឹងត្រូវទាញយកទិន្នន័យប្រហែល ១,៩ ជីកាបៃ។