បណ្ដេញជនជាតិចិន៧នាក់ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៅថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ ២០២០ សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ៧នាក់ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍។

លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជនជាតិចិនទាំង ០៧នាក់នេះ មាន ១- ឈ្មោះ NI MINGDONG ភេទប្រុស, ២- ឈ្មោះ WANG JINLON ភេទប្រុស, ៣- ឈ្មោះ NI JIANWEN ភេទប្រុស, ៤- ឈ្មោះ ZHANG MENG ភេទប្រុស, ៥- ឈ្មោះ NI JIANHE ភេទប្រុស, ៦- ឈ្មោះ SHAN LIANG ភេទស្រី និង៧- ឈ្មោះ XU ZHONG GUI ភេទប្រុស។

លោកប្រធាននាយកដ្ឋាន បានបន្តទៀតថា ជនសង្ស័យខាងលើ ទទួលមកពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ តាមជើងហោះហើរលេខ ZH9028, MU250, 9CY242 ដោយមានសមត្ថកិច្ចមកពីប្រទេសចិនចំនួន ២២នាក់ មកទទួល និងអមដំណើរទៅជាមួយ៕