Axon 10 Pro របស់ក្រុមហ៊ុន ZTE គឺជាស្មាតហ្វូនដែលមានការចាប់អារម្មណ៍បំផុតប្រចាំឆ្នាំ ជាមួយនឹងលក្ខណៈពិសេស និងតម្លៃរបស់វា បើទោះបីជាមិនជោគជ័យក្នុងការលក់ដូចទៅនឹងដៃគូប្រកួតប្រជែងក៏ដោយ។
ទោះជាយ៉ាងណាក្រុមហ៊ុន ZTE មិនភ្លេចអំពី Axon 10 Pro ទេ ហើយថ្ងៃនេះវាបានចាប់ផ្តើមធ្វើទំនើបកម្មទៅកាន់ Android 10 សម្រាប់ម៉ូដែលនេះ។ វាភ្ជាប់មកជាមួយស្បែក MiFavor 10 ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ZTE ដែលក្រុមហ៊ុនបានបង្ហាញជាផ្លូវការនៅចុងខែវិច្ឆិកា។
ក្រៅពីមុខងារថ្មីធំ ៗ និង Android 10 អ្នកនឹងទទួលបានការកែលម្អមួយចំនួនដូចជា មុខងារ automatic call rejection, Smart screen home, group ringtones, blacklist, face recognition, និងប្រព័ន្ធមុខងាថ្មីដែលត្រូវបានគេហៅថា Z-Booster 2.0 ជាមួយនឹងបច្ចេកវិទ្យា AI។
គួរបញ្ជាក់ដែរថា ការធ្វើទំនើបកម្មនេះមានតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ហើយយើងសង្ឃឹមថាវានឹងមាននៅបណ្តាប្រទេសផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខនេះ៕