ភ្នំពេញ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា បានសម្រេចបើកផ្សារទំនើបកសិផលធម្មជាតិ និងត្រៀមពង្រីក ២៥០សាខា ខណៈដែលផ្សារនេះកំពុងត្រៀមរើសបុគ្គលិកបម្រើការងារផងដែរ ។
លោកឧកញ៉ា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិចថា ( ផ្សារទំនើបកសិផលធម្មជាតិ)ដំបូងគេនៅកម្ពុជា ។ខ្ញុំសម្រេចបើកផ្សារទំនើប(កសិផលធម្មជាតិ )មានទីតាំងកណ្ដាលនៅ Olympiaហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែ កសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះយកមកលក់ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្មផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់ខ្ញុំទទួលទិញយក ដែលត្រូវឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបចូលផ្សារខ្ញុំបាន ។ សូមបញ្ជាក់បងប្អូនកសិករប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់សាធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពនោះខាងផ្សារទំនើបរបស់ខ្ញុំមិនទទួលទិញនោះទេ។
លោកឧកញ៉ា បានបន្តថា ខ្ញុំត្រូវការជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ ដែលផ្ដល់អាទិភាពឲ្យនិស្សិតកសិកម្ម ឬអ្នកដែលចូលចិត្តកសិកម្ម។ នៅពេលសម្ភាសន៍ជាប់ជាបុគ្គលិក ទាំងអស់ត្រូវទទួលបានម៉ូតូ honda dream 2020 ម្នាក់មួយគ្រឿង ដែលត្រូវចុះកុងត្រាជាមួយផ្សាររបស់ខ្ញុំរយះពេលវែង។ អ្នកដែលមានបំណងដាក់ពាក្យសូមទាក់ទងមកលេខទូរសព្ទខាងក្រោម
066 444 444 ។
ក្នុងនោះលោកឧកញ៉ា បានស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធថា ខ្ញុំបាទ ឡេងណាវ៉ាត់ត្រា សូមគោរពស្នើសុំទៅ ស្ថាប័នក្រសួង ដែលពាក់ព័ន្ធ មេត្តា ជួយសម្របសម្រួលខ្ញុំបាទនេះ ផង ដើម្បីមានភាពងាយស្រួល នឹងទទួលបាន គុណភាពជោគជ័យ។ សម្រាប់ក្រុមហ៊ុនផ្សេងឬ បងប្អូនដែលមានបំណងចង់ចូលរួម នៅលើគម្រោងនេះ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទងមកលេខខាងលើដើម្បី ពិភាក្សា ដាក់គោលដៅបន្ថែម ដើម្បីឱ្យ ផ្សារទំនើបកសិផល នេះទទួលបានភាពជោគជ័យ ពិតប្រាកដសម្រាប់ ការទទួលទិញពីបងប្អូន កសិករ ។ ជាពិសេសនោះ គឺមានតែបងប្អូន ទាំងអស់មេត្តា គាំទ្រ ផលិតផលកសិផលធម្មជាតិ ទើបផ្សាទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យបាន ព្រោះផ្សារទំនើបកសិផលនេះប្រឈមមុខនឹងការខាត ខ្លាំងបំផុត តែយ៉ាងណា ខ្ញុំប្ដេជ្ញាចិត្ត ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ៕