Realme X50 5G ប្រើបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 4.0

0

ស្មាតហ្វូន Realme X50 5G ដែលរំពឹងថា នឹងមកដល់នៅខែក្រោយនេះ នឹងភ្ជាប់មកជាមួយការសាកថ្មល្បឿនលឿន VOOC 4.0 ។ Realme និយាយថាបច្ចេកវិទ្យានេះ នឹងបញ្ចូលថ្មរបស់ X50 5G ពីសូន្យទៅ 70% ក្នុងរយៈពេល 30 នាទី ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺក្រុមហ៊ុនមិនបានបង្ហាញពីសម្ថភាពថ្មរបស់វានោះទេ។
Realme មិនទាន់បានបង្ហាញពីកាលបរិច្ឆេទ នៃការដាក់បង្ហាញ X50 5G នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបង្ហាញព័ត៌មានអំពីស្មាតហ្វូននេះកាលពីប៉ុន្មានសប្តាហ៍មុន។ ស្មាតហ្វូន Realme X50 5G នឹងបំពាក់មកជាមួយនូវឈីប Snapdragon 765G SoC ដែលប្រើប្រាស់ប្រព័ន្ធ 5G ហើយកាមេរ៉ាផ្នែកខាងមុខរបស់វា មានរាងជាប្រជ្រុយនៅលើអេក្រង់ផ្នែកខាងឆ្វេង គែមខាងលើ។ Realme ទំនងជាបង្ហាញពីលក្ខណៈពិសេសបន្ថែមទៀតនៃ X50 5G ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕