រថយន្តប្រភេទ Crossover Audi Q7 ឆ្នាំ2020 កៅអីបីជួរ មានកំលាំងបង្វិលជុំ 3.0 លីត្រ ប្រភេទម៉ាស៊ីន V6 ដែលត្រូវបានរចនាតាមរថយន្ត Q8។ ក្រុមហ៊ុន Audi បានបញ្ជាក់ថា Q7 ស៊េរីឆ្នាំ 2020 មានកំលាំងម៉ាស៊ីនរហូតដល់ 369សេស ដែលអាចបង្កើនល្បឿនពីសូន្យ ដល់ 60ម៉ាយល៍ ដោយចំណាយពេលត្រឹមតែ 5.7វិនាទីប៉ុន្នោះ។ ការផ្លាស់ប្តូរផ្នែកខាងក្រៅ រូមមានគ្រឿងលំអរផ្នែកខាងមុខ ដែលបានរចនាថ្មី ដើម្បីឲ្យកាន់តែស្រស់ស្អាត ជាមួយនឹងចង្កៀងមុខបំពាក់ដោយ LED ហើយចំណែកឯរង្វង់កង់វិញមានទំហំ 19អ៊ីញ។



