ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជា បានធ្វើសន្និសិទសារព័ត៌មានស្តីពីការរំសាយកីឡាករចំនួន ៤នាក់ នៃសាលាបាល់ទាត់ជាតិបាទី មុននេះបន្តិច នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
បន្ទាប់ពីកីឡាករវ័យក្មេងទាំង ៤នាក់ បានប្រលងមធ្យមសិក្សាទុតិយភូមិរួច ដូច្នេះហើយគោលការណ៍របស់សាលាបាល់ទាត់ជាតិបាទី គឺកីឡាករអាយុក្រោម ១៨ឆ្នាំ ឫកីឡាករដែលប្រលងថ្នាក់ទី១២ រួច មិនអាចនៅជាមួយក្រុមបានទេ។
សូមបញ្ជាក់ថា កីឡាករដែលត្រូវរំសាយរួមមាន សៀង ចន្ធា, ជួង មករា, នូ ចេនមករា នឹងកីឡាករ សៅ រ៉ៃហ្វី ខណៈដែលមាន ៣នាក់ ទៅចូលរួមជាមួយក្លិប បឹងកេត នឹងម្នាក់ចូលរួមជាមួយក្លិប អង្គរថាយហ្គឺរ៕
អត្ថបទ៖ មៃ ចាន់បុត្រ


