កំណែអាប់ដេតថ្មីរបស់ Google Translate

0

Google Translate ជាកម្មវិធីបកប្រែភាសា ដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយវាមានប្រយោជន៍បំផុតសម្រាប់ការធ្វើដំណើរជុំវិញពិភពលោករបស់មនុស្សជាតិ។ Offline Translation ពិតជាមានភាពងាយស្រួល ជាពិសេសពេលធ្វើដំណើរទៅកន្លែងដែលមិនមានអ៊ីនធើណេត ក៏លោកអ្នកអាចបកប្រែបានដែរ។
ក្រុមហ៊ុន Google ទើបតែបញ្ចេញកំណែអាប់ដេតថ្មី ដ៏សំខាន់មួយ ដែលផ្តល់ភាពត្រឹមត្រូវកាន់តែប្រសើរឡើង លើការបកប្រែភាសា ដោយផ្តោតទៅលើវេយ្យាករណ៍ និងការប្រើប្រាស់ពាក្យពេជ្រមួយចំនួនឲ្យកាន់តែមានភាពសុក្រឹតជាងមុន។ ក្រុមហ៊ុននេះបានកែលម្អរហូតដល់ 20% ទៅលើភាសាជប៉ុន និងហិណ្ឌូ។
ការបកប្រែដោយមិនប្រើប្រាស់អ៊ីនធើណេតនេះ នឹងមាននៅក្នុងកំណែអាប់ដេតចុងក្រោយ របស់ Google Translate ជំនាន់ 6.4 ហើយកំណែថ្មីនេះនឹងនាំមកជាមួយនូវការបកប្រែភាសាថ្មីមួយចំនួនទៀត ដែលរួមមាន Tamil, Bengali, និង Urdu៕