ភ្នំពេញ៖ រឿងរ៉ាវ នាយចឺម នៅតែជាប្រធានបទក្តៅ មកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ថ្វីបើរឿងនេះបែកធ្លាយធំដុំ ក្នុងអំឡុងរាត្រីថ្ងៃទី១៨ ខែធ្នូ ខណៈដែលរឿងនេះ បានកើតឡើងតាំងពីថ្ងៃទី ១៦ ក្នុងខែនេះ ។
កាន់តែធ្ងន់ធ្ងរ ហើយរឿងនេះកាន់តែធំក្លាយជាប្រធានបទអ្នកលេងហ្វេសប៊ុក ខណៈដែលវីដេអូជនសង្ស័យវាយអ្នកចឺម បានបង្ហាញជាផ្លូវការ នៅលើ បណ្តាញសង្គមយក្ស ដោយមានមនុស្សរាប់ពាន់ម៉ឺននាក់ អាណិតអាសូរទៅលើនាយចឺម ។
អ្វីដែលអ្នកលេងបណ្តាញសង្គមផ្តោតមួយទៀតគឺម្តាយនាយចឺម ដែលល្បីថា មិនដែលហ៊ាននឹងវៃកូនមួយដៃផង តើគាត់ខ្លោចចិត្តយ៉ាងណាទៅ ក្រោយឃើញវីដេអូនេះ ?
ក្នុងនោះដែរនាយក្រូច ដែលត្រូវជាពូរបស់នាយចឺម បានថ្លែងឲ្យដឹងថា « ម្តាយរបស់នាយចឺម តាំងពីទទួលដំណឹង ហើយថែមទាំងឃើញវីដេអូគេវាយទៀត ម្តាយរូបគេ អង្គុយយំមួយថ្ងៃ ហើយស្ទើរតែឆ្កួតចិត្តទៅហើយ ដែលមិននឹកស្មានថា កូនខ្លួនឯង ត្រូវគេវាយបែបនេះ ទាំងដែលអ្នកស្រី មើលថែរក្សា បីបាច់ មិនដែលវាយសូម្បីតែ១ដៃ បែរជាជនបង្ក វាយកូន ឡើងចាស់ដៃទៅវិញ»។


រឿងដែលទាក់ទង៖
នាយក្តី បងធម៌នាយចឺម បញ្ជាក់រឿងគេវាយប្អូនរបស់ខ្លួន ដោយកើតមុនថ្ងៃទី១៨ធ្នូ
ភ្នំពេញ៖ នាយក្តីបងធម៌ របស់នាយចឺម បានប្រាប់ OBN Asia នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឲ្យដឹងថា រឿងប្អូនខ្លួនត្រូវបានគេវាយនោះ វាជារឿងពិតប្រាកដណាស់ មិនមែនថត MV នោះទេ ដោយហេតុការណ៍នេះបានកើតឡើងមុនថ្ងៃទី ១៨ធ្នូ ដោយស្ថិតក្នុងទឹកដីប៉ៃលិន ។
ហេតុការណ៍ដ៏កក្រើកនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះ បានធ្វើឲ្យម្នាក់ទាញការសន្និដ្ឋានជា ការថត MV ខណៈដែលមុនកើតហេតុ នាយចឺម ក៏បានបង្ហាញបង្ហោះរូបក្នុងស្ទីតយ៉ូ ដោយបញ្ជាក់ថាបទថ្មី ផ្ញើជូនអ្នកចូលចិត្តញ៉ែសង្សារគេ។
អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានលើកជាគំនិតថា រឿងនេះជាការថត MV សូមបើកភ្នែកមើលផង ។ តែទោះជាយ៉ាងណា អ្នកស្និទ្ធនឹងនាយ ចឺម បានបញ្ជាក់ផងដែរថា មិនមែនទេ ។
នាយក្តី បានប្រាប់ OBN Asia តាមរយៈការខលតាមប្រព័ន្ធ Messenger ថា បាទបងរឿងនេះជារឿងពិត ខ្ញុំពិតជាអាណិតខ្លោចចិត្តចំពោះប្អូនខ្ញុំ ណាស់ មិននឹកស្មានថា រឿងវាកើតឡើងដល់ថ្នាក់នេះសោះ ដោយយប់មិញខ្ញុំបានខលទៅសួរគាត់ ដោយគាត់បានឆ្លើយធម្មតា ដូចគ្មានអ្វីកើតឡើង ដោយឃើញវីដេអូព្រឹកនេះ ទើបដឹងថាវាធ្ងន់ធ្ងរមិនដូចអ្វីដែលគាត់និយាយ ។
នាយក្តី បានបន្តទៀតថា តាមពិតហេតុការណ៍នេះវាបានកើតឡើងនៅម្តុំបុរី ពេជ្រ ក្នុងទឹកដីប៉ៃលិន ដោយក្នុងនោះ នាយចឺម បានព្យាយាមរត់ចូលកន្លែងម៉ាស្សាមួយ ដើម្បីឲ្យគេជួយ តែគ្មាននរណាជួយឡើយ ។ នាយក្តី បន្តទៀតថា ជនសង្ស័យដែលជាអតីតកីឡាករ បានព្យាយាមវាយហើយ យកទូរស័ព្ទដៃថតថែមទៀត ដោយវាយបណ្តើរ ថតបណ្តើរ ។
ក្នុងនោះដែរនាយក្តីក៏បានអះអាងថា តាមពិតរឿងនេះវាបានកើតឡើងតាំងពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែ វាទើបតែបែកធ្លាយធំដុំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោយរឿងនេះត្រូវបានបញ្ជូនសំណំឯកសារទៅកាន់តុលាការ ហើយពេលនេះប្អូនប្រុសរបស់ខ្ញុំកំពុងនៅតុលាការក្នុងទឹកដី ប៉ៃលិន ដើម្បីដោះស្រាយរឿងនេះ ។ នាយក្តីថា ដោយសារតែមិនចង់ឲ្យវាមានបញ្ហា នឹងមិនចង់ឲ្យអ្នកផ្ទះបារម្ភ ក៏បានព្យាយាមបិទបាំងរឿងរ៉ាវនេះ ។
នាយក្តី ក៏បានបន្ថែមថា ជាមួយបញ្ហានេះ សូមបងប្អូនសាកគិតមើលសារជាថ្មី ខ្ញុំមិនកាន់ជើងប្អូនប្រុសខ្ញុំទេបើសិនជាខុសមែន សូមនិយាយតាមច្បាប់ អ្វីដែលខ្ញុំខ្លោចផ្សារបំផុត អ្នកដែលនៅក្នុងហេតុការណ៍នោះ មិនព្រមជួយគាត់ នេះគាត់ជាជនល្បីម្នាក់ក្នុងវិស័យសិល្បៈ ចុះទម្រាំគាត់ ជាមនុស្សធម្មតាវិញ អ៊ីចឹងសូមជួយគ្នាជួយឃាត់ ដើម្បីឲ្យច្បាប់ជាអ្នកចាត់ការ ខ្មែរត្រូវជួយខ្មែរ មានរឿងអីអាចដោះស្រាយគ្នាតាមសន្តិវិធីបាន ៕
ទស្សនាវីដេអូឃ្លិបនាយចឺម ត្រូវគេវាយ៖