អតីតគ្រូ Spurs ទាត់សំណើរក្លិបយក្ស​អេស្ប៉ាញ រងចាំឱកាសថ្មីនៅទឹកដីអង់គ្លេស​

0

Pochettino នឹងមិនរំពឹងទៅលើក្លិបអធិរាជសនោះទេ ព្រោះតែលោក កំពុង​ទន្ទឹងរងចាំ ការហៅរបស់ក្លិបមេឃខៀវ នារដូវកាលក្តៅខាងមុខ​។​ នេះបើយោងតាម The Sun ។​
ក្លិបយក្ស​អេស្ប៉ាញអធិរាជស មានបំណង​ចង់ចុះ កិច្ចព្រមព្រៀងជាមួយ Pochettino ដើម្បីយកមកជំនួសតំណែង Zinedine Zidane ។​
ប៉ុន្តែ អតីតគ្រូបង្វឹករបស់ Spurs ចង់វិលទៅគ្រប់គ្រងក្លិបនៅទឹកដី អង់គ្លេសវិញ។

SunSport បានចុះផ្សាយថា មានក្លិបពីរនៅអង់គ្លេសបានចាប់អារម្មណ៍គាត់ Manchester United និងម្ចាស់ការពារជើងឯកលីកកំពូលអង់គ្លេ​ស​។
ប្រភពខាងលើបានចុះបន្តចុះផ្សាយថា Pep Guardiola ប្រហែលនឹងចាកចេញពី មេឃខៀវនាចុងបញ្ចប់រដូវកាលនេះ បើទោះបីនៅសល់កុងត្រា​១ឆ្នាំ ទៀត​ជាមួយក្លិប​។

អ្វីនៅទីនេះ​គេមើលឃើញថា បើសិនជា Pochettino មកកាន់ក្លិបបិសាចក្រហមមែន គាត់នឹងមានប្រាក់ចំណាយយ៉ាងច្រើនដើម្បីទិញកីឡាករ ក្នុងទីផ្សារដោះដូរ​ ក្នុងគោលបំណងចង់ឲ្យក្លិបវិលមកកាន់កំពូលវិញ៕