មួយរយៈកន្លងមកនេះ យើងបានលេចលឺព័ត៌មានអំពីទូរស័ព្ទ Galaxy S10 Lite និង Galaxy Note10 Lite ដែលម៉ូដែលទាំងពីរនេះនឹងដាក់បង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។ បច្ចុប្បន្ននេះ លក្ខណៈពិសេសរបស់ទូរស័ព្ទ Galaxy S10 Lite ត្រូវបានបែកធ្លាយនៅប្រទេសអាឡឺម៉ង់ ហើយទូរស័ព្ទម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ជាក់ស្តែងអេក្រង់ Super AMOLED ទំហំ 6,7អ៊ីញ ដែលមានសម្ថភាពបង្ហាញរូបភាពបានទំហំ 1080×2400 ភីកស៊ែល ហើយសម្រាប់កាមេរ៉ាខាងមុខគឺស្ថិតនៅចំកណ្តាលតែម្តង។
Galaxy S10 Lite ប្រើបន្ទះឈីប Qualcomm Snapdragon 855 ដែលខុសពី S10 និង S10+ ដែលបន្ទះឈីប Exynos។ ម៉ូដែលថ្មីរបស់ Samsung នេះនឹងមកជាមួយរ៉េមទំហំ 8GB ហើយអង្គផ្ទុកទិន្នន័យ 128GB ថែមទាំងអាចបន្ថែមអង្គចងចាំខាងក្រៅរហូតដល់ 1TB។ និយាយពីសម្ថភាពថតរូប ម៉ូដែលនេះមានកាមេរ៉ាក្រោយរហូតដល់ 48MP f/2.0 ជាមួយនឹង OIS ទៀតផង។ កាមេរ៉ាមួយគ្រាប់ទៀតដែលនៅជិតគ្នានេះ មានទំហំ 12 MP ជាប្រភេទ ultrawide ដែលមានអាប៉ាឈ័រ f/2.2 រីឯមួយគ្រាប់ចុងក្រោយ មានទំហំ 5MP f/2.4។ បើយើងក្រលេកមកមើលកាមេរ៉ាខាងមុខក៏មិនអន់ដែរ ដែលមានទំហំហូតដល់ 32MP f/2.2 ហើយម៉ូដែលនេះនឹងមកជាមួយ Android 10 ដែលស្រោបដោយស្បែក One UI 2.0 ប្រភេទថ្មី។
ស្មាតហ្វូន S10 Lite មានថាមពលថ្ម ៤.៥០០ mAh អាចទ្រទ្រង់ការសាកថ្មបានលឿន ដោយប្រើដុំសាកមានកម្លាំង ៤៥ វ៉ាត់។ ម៉ូដែលនេះមានតែ៣ពណ៌ប៉ុន្នោះ គឺពណ៌ខ្មៅ ស និងខៀវ ហើយស្មាតហ្វូននេះមានកម្រាស់ ៨,១ មីល្លីម៉ែត្រ។