មកដល់សប្តាហ៍នេះ ព័ត៌មានកាន់តែច្បាស់ហើយថា ការផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់នវេកីឡាករ Erling Haaland គឺខិតជិតទៅនឹងលទ្ធផលជាផ្លូវការហើយ ខណៈដែលពេលវេលានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនខែមករាមកដល់ ហើយក្នុងនោះ Man United កំពុងមានព័ត៌មាននាំមុខគេខ្លាំង។
ប៉ុន្តែក្នុងពេលនាទីចុងក្រោយបែបនេះ វិរៈបុរសរបស់ក្លឹបគឺលោក Dimitar Berbatov បានប្រាប់ទៅកាន់ក្លឹបបិសាចក្រហម Man United ថាគួរតែមិនចាំបាច់ចំណាយលុយច្រើយយ៉ាងនេះ ទៅលើខ្សែប្រយុទ្ធនវេរូបនេះឡើយ ហើយងាកមកផ្តល់ឱកាស ដើម្បីអភិវឌ្ឍខ្សែប្រយុទ្ធជួរមុខទាំងពីរនាក់គឺ Rashford និង Martial ជំនួសវិញ។
Haaland ទើបតែបានផ្លាស់មកលេងជាមួយនឹងក្លឹប Salzburg កាលពីឆ្នាំទៅ ពីក្លឹបប្រទេសកំណើត Modle ប៉ុណ្ណោះ ហើយរដូវកាលដំបូង រូបគេក៏រកគ្រាប់បាល់បានទៅដល់២៨គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង២២ប្រកួតឲ្យក្លឹប បូករួមទាំងហ៊ែតទ្រីកក្នុងការបង្ហាញខ្លួនដំបូងនៅ Champion League វគ្គជម្រុះទៀតផង៕
ប្រែសម្រួល:Lee