រថយន្តប្រភេទ Crossover មួយនេះ ដើរដោយថាមពលថ្ម ហើយវានឹងមិនមានលក់លើទីផ្សារអាមេរិកទេ ផ្ទុយទៅវិញ វានឹងមានលក់លើទីផ្សារប្រទេសចិន និងអឺរ៉ុប សម្រាប់ការចាប់ផ្តើមចេញលក់ដំបូងរបស់ខ្លួននៅឆ្នាំ ២០២០ មុនពេលវាយលុកទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំ ២០២១ ។ ទោះយ៉ាងណា UX300e គឺជាសញ្ញាវិជ្ជមានមួយ សម្រាប់ចំនុចចាប់ផ្តើនៃឧស្សាហកម្មផលិតរថយន្តអគ្គិសនី របស់ជប៉ុន ដែលត្រូវបានគេឲ្យឈ្មោះថា “ Lexus Electrified”។
នៅផ្នែកខាងក្រោមនៃកំរាលជើង គឺបង្កប់ដោយបន្ទះថ្មលីចូម-អ៊ីយ៉ុង ដែលមានកម្លាំង 54.3គីឡូវ៉ាត់ម៉ោង ហើយថាមពលថ្មនេះអាចធ្វើឲ្យរថយន្តរត់បានរយៈចម្ងាយរហូតដល់២៤៨ ម៉ាយល៍។ រថយន្តប្រភេទនេះបំពាក់ដោយម៉ូទ័រដែលមានកម្លាំងរហូតដល់ 201សេស ដែលធ្លាប់បានប្រើលើ UX250h។
UX300e នេះមានសម្ថភាពបញ្ចូលថ្មល្បឿនលឿន ដែល50គីឡូវ៉ាត់ ចំណាយពេលមួយម៉ោង នោះមានន័យថាដើម្បីបញ្ចូលថ្មពេញ គឺចំណាយពេលជាងមួយម៉ោងបន្តិចបន្តួចប៉ុណ្ណោះ។
ការលក់ចាប់ផ្តើមនៅឆ្នាំក្រោយនៅក្នុងប្រទេសចិន និងអឺរ៉ុប ហើយ UX300e នឹងមិនមិនមានលក់នៅតំបន់អាត្លង់ទិចនេះទេ៕