ទំហំថ្មរបស់ Oppo Reno3 Pro 5G ត្រូវបានបង្ហាញ

0

ក្រុមហ៊ុន Oppo នឹងដាក់បង្ហាញទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួនគឺ Reno3 និង Reno3 Pro 5G នៅខែក្រោយ ដែលបំពាក់មកជាមួយអេក្រង់រាងកោង និងតួខ្លួនស្រោមដោយកញ្ចក់ ដែលមានកំរាស់ ៧,៧ មីល្លីម៉ែត្រ (មិនរាប់បញ្ចូលកាមេរ៉ា) ។
ស្តាប់មើលទៅ វាពិតជាគួរអោយចាប់អារម្មណ៍ណាស់ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួន មានការព្រួយបារម្ភខ្លាំង ទៅលើរសមត្ថភាពថ្ម។ ឥឡូវនេះក្រុមហ៊ុន Oppo VP Brian Shen បាននិយាយថាវានឹងមិនមានបញ្ហានោះទេ ហើយទូរស័ព្ទម៉ូដែល Reno3 Pro 5G នឹងមានថាមពលថ្ម 4025 mAh ដែលថាមពលនេះសមល្មម សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។


សម្រាប់ការប្រៀបធៀបទូរស័ព្ទដែលទើបនឹងបង្ហាញខ្លួន របស់ក្រុមហ៊ុន Oppo ក្នុងត្រកូល Reno ដែលមានដូចជា Reno2 និង Reno Ace គឺមានថាមពលថ្មត្រឹមតែ ៤០០០ mAh និងមានកម្រាស់រហូតដល់ ៩.៥ មីល្លីម៉ែត្រ ។
បច្ចុប្បន្ននេះ មិនទាន់មានព័ត៌មានជាក់លាក់អំពី Reno3 Pro 5G នៅឡើយទេ ហើយវាទំនងនឹងបង្ហាញច្បាស់នៅថ្ងៃដាក់តាំងបង្ហាញតែម្តង៕