Defoe សុខចិត្តបោះបង់ប្រាក់កម្រៃ១០ម៉ឺនផោនក្នុងមួយសប្តាហ៍ឲ្យតែ Bournemouth យប់ព្រមឲ្យខ្លួនបន្តលេងនៅស្កុតឡេន

0

កាលពីគ្រាដែលបានផ្លាស់ទៅលេងនៅក្លឹប Ranger នៅលីកកំពូលប្រទេសស្កុតឡេនរហូតមកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធវ័យចំណាស់សញ្ជាតិអង់គ្លេស Jermain Defoe បានក្លាយទៅជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លឹបនិងគ្រូបង្វឹកលោក Steven Gerrard ដែលធ្លាប់ជាមិត្តរួមក្រុមជម្រើសជាតិជាមួយគ្នា។

សប្តាហ៍ចុងក្រោយនេះមុនកុងត្រាខ្ចីជើងពីក្លឹប Bournemouth ត្រូវបានបញ្ចប់កីឡាករវ័យដល់ទៅ៣៧ឆ្នាំរូបនេះបានបង្ហើបប្រាប់ថាលោកសុខចិត្តបោះបង់ចោលប្រាក់កម្រៃប្រមាណជា១០ម៉ឺនផោនក្នុងមួយសប្តាហ៍នៅអង់គ្លេសដើម្បីអាចបន្តលេងនៅទីនេះបន្តទៀតនិងដើម្បីបញ្ចប់អាជីពនៅទីនេះតែម្តង។

រដូវកាលថ្មីនេះ Defoe វ័យជ្រេបន្តិចទៅហើយនោះអាចរកបាន១០គ្រាប់មកហើយជូនក្លឹបប៉ុន្តែដោយសាររបួសរូបគេត្រូវអវត្តមានក្នុងការប្រកួតដ៏សំខាន់ពានរង្វាន់ Europa League ប៉ះនឹងក្រុម Feyenoord នៅពូលGប៉ុន្តែជឿជាក់ថាបើកុងត្រាជោគជ័យនោះ Defoe អាចបន្តលេងនៅ Ranger រហូតដល់គាត់មានអាយុ៣៩ឆ្នាំ៕

ប្រែសម្រួល:Lee