Apple អាចប្រើបន្ទះអេក្រង់ Samsung OLED ផ្តាច់មុខ

0

ទីបំផុតក្រុមហ៊ុន Samsung ប្រហែលជាទទួលបានជោគជ័យ ក្នុងការពិភាក្សាជាមួយក្រុមហ៊ុន Apple អោយប្រើបន្ទះ Y-OCTA OLED របស់ខ្លួន។ បច្ចេកវិទ្យា Y-OCTA មានបន្ទះស៊ែនស័រតែមួយជាន់ មិនដូចទៅនឹងម៉ូដែលមុនៗ ដែលវាអាចធ្វើឲ្យអេក្រង់កាន់តែស្តើង និងមានតម្លៃថោកជាងមុនក្នុងការផលិត ពីព្រោះថា វាមានស្រទាប់តិចជាងមុន។ យោងតាមគេហទំព័រ ETNews ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនតែមួយគត់ ដែលអាចផលិតបន្ទះបែបនេះ បានតាមទំហំដែល Apple ត្រូវការ។ ទោះយ៉ាងណា Apple ត្រូវបានគេរំពឹងថា នឹងដាក់លក់ទូរស័ព្ទចំនួន ២ ម៉ូដែលបន្ថែមទៀត នៅឆ្នាំក្រោយគឺ iPhone SE 2 ដោយប្រើអេក្រង់ប្រភេទ LCD ដែលមានទំហំ 4.7អ៊ីញ និង iPhone 12 non-Pro មានផ្ទៃ 6.1អ៊ីញ ជាប្រភេទ OLED។
ចំណែកឯ Samsung វីញ បាននឹងកំពុងប្រើប្រាស់បន្ទះ Y-OCTA នៅលើទូរស័ព្ទរបស់ខ្លួន ចាប់តាំងពីម៉ូដែល Galaxy Note7 មកម្លេះ៕