ក្លិប Dortmund កំពុងធ្វើការប្រកួតប្រជែងជាមួយ Man Utd ដោយពួកគេកំពុងព្យាយាមចរចារកុងត្រាយកកីឡាករ Emre Can និង Mario Mandzukic ក្នុងខែមករា ខាងមុខ។
យោងតាមប្រភពព័ត៌មានពី SportBild របស់អាឡឺម៉ង់បានអោយដឹងថាក្រុម Bundesliga កំពុងតែស្វះស្វែងពង្រឹងក្រុមរបស់ពួកគេហើយកំពុងតែសម្លឹង រកកីឡាករដ៏មានសក្តានុពល ដើម្បីពង្រឹងអំណាចលើទីលានឡើងវិញ។
Dortmund បច្ចុប្បន្នធ្វើមិនទាន់ល្អនោះទេ ក្នុងលីកកំពូល Bundesliga ដោយកំពុងឈរនៅលេខរៀងទី៦ នៃតារាង ហើយកំពុងតស៊ូលំបាកលំបិន នៅក្នុងក្របខណ្ឌ Champions League ។
អ្នកចាត់ការទូទៅ Lucien Favre កំពុងស្វែងរកកីឡាករក្នុងតម្លៃ ២៦ លានផោន បន្ទាប់ពីក្លិប Juventus មិនបង្ហាញការចាប់អារម្មណ៍ជាថ្មី។
ទោះជាយ៉ាងណា Dortmund ត្រូវប្រជែងជាមួយក្លិប Man Utd មិនមែនមានតែឯងនោះទេ ដោយ Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម ក៏កំពុងចង់បានដូចគ្នា បន្ទាប់ពីពាក្យចចាមអារ៉ាម ប៉ុន្មានខែចុងក្រោយមកនេះ ៕