Home បច្ចេកវិទ្យា លេចធ្លាយរូបភាព Oppo Reno3 Pro 5G

លេចធ្លាយរូបភាព Oppo Reno3 Pro 5G

0

កាលពីសប្តាហ៍មុន នៅក្នុងព្រឹត្តិការណ៍សម្ពោធ ColorOS 7 នៅក្នុងប្រទេសចិន ក្រុមហ៊ុន Oppo បានប្រកាសថា ខ្លួននឹងដាក់បង្ហាញ Reno3 នៅខែធ្នូខាងមុខនេះ ជាមួយនឹងប្រពន័្ធ 5G ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនៅនៅបណ្តាញ Twitter របស់ក្រុមហ៊ុន Oppo VP Brian Shen ដែលក្រុមហ៊ុនមួយនេះបានចែករំលែករូបភាព Reno3 Pro 5G នៅលើគណនេយ្យរបស់ខ្លួន។
តាមរយៈរូបភាព បានបង្ហាញថា Reno3 Pro 5G នឹងបំពាក់អេក្រង់រាងកោង ដែលមានរាងស្លីមនៅផ្នែកខាងលើ។ រូបភាពដដែលនេះក៏បានបង្ហាញពីប៊ូតុងបិទបើក ដែលស្ថិតនៅផ្នែកខាងស្តាំនៃទូរស័ព្ទផងដែរ។
មិនទាន់មានព័ត៌លម្អិតច្បាស់លាស់អំពី Reno3 Pro 5G នៅឡើង ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា វានឹងបំពាក់តួកញ្ចក់ក្រាស់ ដែលមានកម្រាស់ 7មីលីម៉ែត្រ ស្តាប់ទៅពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ហើយយើងក៏សង្ឃឹមជឿជាក់ថា ថាមពលថ្មនឹងល្អប្រសើរ។ ព័ត៌មានបន្ថែមអំពីស៊េរី Reno3 គួរតែលេចចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

Previous articleម្ចាស់ក្លឹប Man City ក្លាយជាក្រុមហ៊ុ​នដែលមានជាងគេបំផុតនៅអង់គ្លេសក្នុងវិស័យកីឡា
Next articleApple អាចប្រើបន្ទះអេក្រង់ Samsung OLED ផ្តាច់មុខ