កិច្ចព្រមព្រៀងវិនិយោគចុងក្រោយមួយដែលមានទឹកប្រាក់ប្រមាណជា៥០០ លានដុល្លារអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើឱ្យម្ចាស់ជើងឯកអង់គ្លេស Premier Leagueក្លឹប Manchester City បានក្លាយទៅជាក្រុមហ៊ុនផ្នែកវិស័យកីឡាដែលមានតម្លៃបំផុតនៅក្នុងប្រទេសអង់គ្លេស។
City Football Group (CFG)ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនម្ចាស់ក្លឹបរបស់ Manchester City និងក្រុមមួយចំនួនផ្សេងទៀតនៅទូទាំងពិភពលោកបានប្រកាសថាខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងវិនិយោគដ៏ធំមួយជាមួយក្រុមហ៊ុនវិនិយោគយក្សផ្នែកបច្ចេកវិទ្យាមួយរបស់សហរដ្ឋអាមេរិកមានឈ្មោះថា Silver Lake។
CFG បានបញ្ជាក់ទៀតថាក្រោយកិច្ចព្រមព្រៀងនេះគ្រុបក្រុមហ៊ុនរបស់ខ្លួននឹងកើនតម្លៃទីផ្សាររហូតទៅដល់៤,៨ពាន់លានដុល្លារដោយបាននាំក្រុមហ៊ុនប្រជែងរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសជាពិសេសក្រុមហ៊ុនដែលជាម្ចាស់ក្លឹបMan Unitedថែមទៀតផង៕
ប្រែសម្រួល:Lee