នាថ្ងៃអង្គារនេះក្នុងជំហ៊ានទី 3 Facebook បានបញ្ជាក់ថានឹងបិទលែងអោយឃើញចំនួន Like ស្ថិតនៅលើ Post ទាំងអស់ ការផ្លាស់ប្តូរនេះដើម្បីបន្ធូរបន្ថយសម្ពាធដល់អ្នកប្រើប្រាស់អំពីចំនួន Like នៅលើរូបភាព វីដេអូ និង Comment ផងដែរ ដោយអោយអ្នកប្រើប្រាស់មានអារម្មណ៍ធម្មតាក្នុងការ Post ម្តងៗ ។
Facebook ដែលជាម្ចាស់ Instagram បានប្រកាសថានឹងសាកល្បងបិទចំនួន Like និងចំនួន Views លើវីដេអូ ជាច្រើនប្រទេសកាលពីដើមឆ្នាំនេះ ប៉ុន្តែម្ចាស់គណនីអាចនៅមើលឃើញចំនួន Like និង Views បានធម្មតា ។
អ្នកនាំពាក្យរបស់បណ្តាញសង្គមដែលឈានមុខគេបានអោយដឹងថា “យើងកំពុងពិចារណាក្នុងការបិទចំនួន Like ក្នុង Facebook” ក្នុងនោះផងដែរបណ្តាញ Twitter ក៏កំពុងតែធ្វើឡើងដូចគ្នាចំពោះការបិទចំនួន “Liked” និង “retweeted” Twitter បានរកឃើញថាអ្នកប្រើប្រាស់ចូលរួមតិចនៅពេលដែលពួកគេមិនបានឃើញចំនួនសរុប ៕