Felix ៖ លើកក្រោយអាចនឹងកោះហៅ វឌ្ឍនាកា និងហេតុផលជ្រើសរើសយកដាវ នីម​

0

ភ្នំពេញ៖ ក្នុងសន្និសីទកាសែត មុនការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers ដែលកើតឡើងនៅថ្ងៃស្អែក លោក Felix បានលើកឡើងថាលើកក្រោយនឹងកោះហៅ វឌ្ឍនាកា និងប្រាប់ពីហេតុផលដែល យក ដាវ នីម ជាអទិភាព ។​

Felix បានលើកឡើង ក្នុងសន្និសីទ កាសែតនៅព្រឹកនេះថា ជាការពិតយើងបានពិចារណាកីឡាករ​ទាំងអស់ ក្នុងការប្រកួតរបស់យើង​ដោយយើងបានមើលពីការប្រកួតក្នុងទីលាន និងទង្វើក្រៅទីលាន ។

លោកបានបន្តថា ប្រហែលជាលើកក្រោយយើងអាចនឹងកោះហៅចាន់ វឌ្ឍនាកា ។ លោកប្រាប់ហេតុផសថា ដែលលោកជ្រើសរើសយក ដាវ នីម ដោយសារតែគាត់ពិតជាខំប្រឹងប្រែងបានល្អនៅលើទីលាន ហើយយើងបានវិភាគ ទៅលើដាវ នីម ហើយចង់ឲ្យដាវ នីម ស៊ាំជាមួយក្រុម ។​
លក្ខណ្ឌទី​១ ដែលយើងចង់ជ្រើសរើស នេះគឺយើងចង់បានកីឡាករដែលមានឆន្ទះពិតប្រាកដនៅលើទីលាន នឹងចង់ក្លាយជាកីឡាករជម្រើសជាតិ ​៕