ភ្នំពេញ៖ លោក mixu paatelainen គ្រូបង្វឹករបស់ហុងកុង បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 នៅព្រឹកនេះដោយលោកបានលើកពីបញ្ហាទីលានដែលត្រូវប្រកួត ជាពិសេសអ្នកគាំទ្រកម្ពុជាជាច្រើន ដែលជាអ្នកផ្តល់កំលាំងចិត្តដល់កីឡាករកម្ពុជា ។
ក្នុងសន្និសីទនៅព្រឹកនេះ លោក mixu paatelainen បានលើកឡើងថា វាការពិតណាស់ សម្រាប់ទីលាន ជាកត្តាប៉ះពាល់ដូចគ្នា ដោយលោកមើល ឃើញថាកីឡាករកម្ពុជា ស៊ាំជាមួយទីលានស្មៅសប្បនិម្មិត ច្រើនជាងក្រុមរបស់គាត់ ។ ប៉ុន្តែបើនិយាយពីបញ្ហាភ្លៀងគឺ នៅហុងកុងក៏ភ្លៀងដូចគ្នា ដោយមិនសូវចោទពីបញ្ហាច្រើននោះទេ ។
លោកបានបន្ថែមថា ចំណុចសំខាន់មួយទៀតគឺនៅពេលដែលភ្លៀងស្ថានភាពនៅលើទីលាន អាចនឹងមាន ភាពរអិលច្រើន មើលទៅកម្ពុជានឹងមានភាពចំណេញច្រើន ក្នុងការលេងលើស្មៅសប្បនិម្មិត ។ ម្យ៉ាងទៀត ការប្រកួតនេះនឹងមានអ្នកគាំទ្រកម្ពុជា មកគាំទ្រច្រើន ហើយកីឡាករនឹងទាក់ទាញក្នុងការប្រកួត ដោយកីឡាករកម្ពុជានឹងបង្ហាញខ្លួនលេងអស់ពីសមត្ថភាព ៕