លេចធ្លាយរូបរាង LG G8X ដ៏ស្រស់ស្អាត

0

ក្រុម LG កំពុងត្រៀមបញ្ចេញទូរស័ព្ទអេក្រង់ពីរ នៅក្នុងព្រឹត្តិការណ៍ IFA ខាងមុខ ដែលម៉ូដែលនេះវាស្រដៀងទៅនឹង LG V50 ThinQ។ LG G8X បានផ្លាស់ប្តូរកាមេរ៉ាភ្លោះសម្រាប់ថត Selfie មកជាការមេរ៉ា១គ្រាប់រាងជាតំណក់ទឹកវិញ ចំណែកឯរន្ធបំបងសម្លេងផ្នែកខាងមុខនៅរក្សាដ៏ដែល ដោយមិនបានប្តូរទៅប្រើបច្ចេកវិទ្យា Crystal Sound OLED នោះទេ។
អេក្រង់របស់ LG G8X មានទំហំ 6.2 អ៊ីញ ហើយមានភាពភ្លឺច្បាស់ជាងមុន ហើយវិមាត្ររបស់វាគឺ 159.3 x 75.8 x 8.5mm។ ស្នាមដំណក់ទឹកដែលនៅលើអេក្រង់ គឺបង្កប់មកជាមួយ 3D sensor សម្រាប់បច្ចេកវិទ្យាស្គែនមុខ ដូច្នេះទូរស័ព្ទម៉ូដែល X នេះមិនពឹងផ្អែកលើឧបករណ៍ស្គែនក្រយៅដៃតែមួយមុខនោះទេ។
សម្រាប់ម៉ូដែលនេះ យើងនឹងលែងឃើញមានឧបករណ៍ស្គែនក្រយៅដៃនៅផ្នែកខាងក្រោយទៀតហើយ មានន័យថា LG G8X វាជំនួសមកវិញនូវការស្គែនក្រយៅដៃលើអេក្រង់តែម្តង។
ផ្នែកខាងក្រោមនៃទូរស័ព្ទមានរន្ធដោតកាសទំហំ ៣.៥ មីលីម៉ែត្រ រន្ធ USB-C និងឧបករណ៍បំពងសម្លេង។
ការរៀបចំកាមេរ៉ាផ្នែកខាងក្រោយ គឺមិនទាន់ច្បាស់លាស់នោះទេ ប៉ុន្តែបើតាមទម្លាប់របស់ LG គឺ wide + ultra wide​ ។ ដូចគ្នានេះផងដែរវានៅតែត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយនូវកាមេរ៉ាចំនួន 3គ្រាប់ ដូចទៅនឹង LG G8 ផងដែរ៕