Home ព័ត៌មានកីឡា Ozil មានជម្រើសមួយដើម្បីគេចចេញពីការគម្រាមកំហែងក្រុមបងធំនៅអង់គ្លេស

Ozil មានជម្រើសមួយដើម្បីគេចចេញពីការគម្រាមកំហែងក្រុមបងធំនៅអង់គ្លេស

0

មកដល់ពេលនេះកីឡាករ២រូបរបស់ក្លឹបកាំភ្លើងធំ Arsenal គឺ Ozil និង Kolasinac គឺនៅមិនទាន់រួចរាល់ឡើយគេចចេញពីការគម្រាមកំហែងនៃក្រុមបងធំដែលធ្លាប់បានព្យាយាមប្លន់ពួកគេកាលពីខែមុននោះ។

សន្តិសុខប្រចាំខ្លួនគឺត្រូវនៅចាំការពារកីឡាករទាំងពីររូបរហូតទៅដល់២៤ម៉ោងពេញតែម្តងហើយវាបានធ្វើឲ្យសូម្បីតែកីឡាករមិនអាចចូលរួមហ្វឹកហាត់បានផងនិងសូម្បីតែបង្ហាញខ្លួនប្រកួតដំបូងឲ្យក្លឹបផងកាលពីថ្ងៃម្សិលមិញនេះ។

តែការចេញផ្សាយមួយរបស់ The Sun នៃប្រទេសអង់គ្លេសបានសរសេរសថាកីឡាករទាំងពីររូបនេះជាពិសេសកីឡាករអាល្លឺម៉ង់ Ozil គឺនៅសល់ជម្រើសមួយទៀតដើម្បីគេចចេញពីអសន្តិសុខដែលទំនងជាមិនអាចបញ្ចប់បានភ្លាមនៅអង់គ្លេសនេះគឺការផ្លាស់ទៅលេងក្លឹបអាមេរិក DC United ដែលកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបគេនោះ៕

ប្រែសម្រួល:Lee

Previous articleលេចធ្លាយរូបរាង LG G8X ដ៏ស្រស់ស្អាត
Next articleDavid Moyes ស្ថិតក្នុងបេក្ខភាពគួរឲ្យចាប់អារម្មណ៍ជាងគេសម្រាប់ក្លឹបថ្មីរបស់ Beckham