Buakaw Banchamek អ្នកប្រដាល់អាយុ ៣៧ឆ្នាំ បានលើកឡើងថា លោកមិនដែលភ្លេចរឿងរ៉ាវអតីតកាលអំពីម្តាយរបស់លោកឡើយ ទោះបីជាគាត់បានលាចាកលោកនេះក៏ដោយ ។
អ្នកស្រី Panbuncha Mek ដែលជាម្តាយរបស់ប៊ូខាវ បានលាចាកលោកនេះ តាំងពី២២ឆ្នាំមុន ហើយពេលនោះ កីឡាករជើងខ្លាំង ប៊ូខាវ ទើបតែមានអាយុ ១៥ឆ្នាំប៉ុណ្ណោះ ។
ជាមួយការបាត់បង់ម្តាយនេះដែរ ប៊ូខាវ បានលើកឡើងថា លោកតែងតែចងចាំជានិច្ច សម្រាប់បំណងប្រាថ្នារបស់ម្តាយលោក ។
លោកថា ម្តាយខ្ញុំបានប្រាប់ថា ប៊ូខាវចង់ធ្វើអ្វី ត្រូវតែអត់ធ្មត់ស៊ូទ្រាំ គ្រប់ពេល។ ទាំងនេះហើយបានឈានចូលជីវិតខ្ញុំ ។
សារព័ត៌មាន sanook បន្តចុះថា ម្តាយប៊ូខាវជាមនុស្សដែលទាំងកូនៗបានល្អ ទោះបីជានៅតូច ប៊ូខាវជាមនុស្សខូចក្តី តែគាត់នៅតែបង្រៀន ឲ្យកីឡាករខាងលើត្រូវការភាពអត់ធ្មត់។
នៅពេលនៅក្មេង ប៊ូខាវចង់ក្លាយជាអ្នកប្រដាល់ ប៉ុន្តែអ្នករាល់គ្នាបានដឹងហើយថា តើម្តាយឯណាចង់ឃើញកូនរងភាពឈឺចាប់នៅលើសង្វៀននោះ ?
មុនពេលដែលម្តាយរបស់ប៊ូខាវសម្រេចចិត្តយក គាត់ទៅជំរុំប្រដាល់ ស្របតាមក្តីសុបិន្ត ដោយគាត់បានលើកឡើងប្រាប់កូនប្រុសរបស់គាត់ថា Buakaw ប្រសិនបើចង់ក្លាយជាអ្នកប្រយុទ្ធ មិនត្រូវ ភ្លេចអ្វីដែលជ្រើសរើសនោះទេ ហើយត្រូវតែខិតខំអត់ធ្មត់ជាមួយឆន្ទះ នឹងត្រូវវាឲ្យអស់ពីសមត្ថភាព ។
តែអកុសល្យ បន្ទាប់ពី គាត់បានបញ្ចូន ប៊ូខាវ ទៅកាន់ជំរុំប្រដាល់ គាត់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ។
Buakaw បានលើកឡើងថា ខ្ញុំតែងតែចងចាំនូវអ្វីដែលម្តាយខ្ញុំប្រាប់ នឹងចង់ឲ្យគាត់រស់នៅមកដល់ថ្ងៃនេះ មើលឃើញកូនប្រុសគាត់ អាចធ្វើវាបានហើយ៕