តាមការអះអាងរបស់ក្រុមហ៊ុនយក្សអាមេរិក Google កាលពីថ្ងៃអង្គារបានបញ្ជាក់ថាខ្លួនកំពុងធ្វើការផលិតទូរស័ព្ទដែលមានតម្លៃធូរថ្លៃមួយប្រភេទក្រោមស្លាកសញ្ញារបស់ក្រុមហ៊ុនផ្ទាល់។
ផែនការនេះត្រូវបានគេមើលឃើញថាជាការប្រឹងប្រែងដ៏ធំមួយរបស់ក្រុមហ៊ុនក្នុងការពង្រីកទីផ្សារបស់ខ្លួននិងក៏ដូចជាដើម្បីបន្ថែមអតិថិជនថ្មី។ទូរស័ព្ទម៉ូដែលថ្មីនេះត្រូវបានក្រុមហ៊ុនប្រាប់ឈ្មោះថា Pixel 3a ដែលមានតម្លៃក្នុងទីផ្សារប្រមាណតែ៣៩៩ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង។
ម៉ូដែលនេះនឹងមានចំនួន៣ប្រភេទដោយក្នុងនោះគឺ Pixel ទំហំ៥.៦អ៊ិញមានតម្លៃ ៣៩៩ ដុល្លារខណៈដែល Pixel 3a XL ទំហំ៦អ៊ិញមានតម្លៃ ៤៧៩ដុល្លារ និងម៉ូដែលធំជាងគេវិញមានតម្លៃចាប់ពី ៧៩៩ដុល្លារ៕
ប្រែសម្រួល:Lee