Thiago Silva ជួបបញ្ហាវះកាត់ដែលអាចអវត្តមានសម្រាប់ជម្រើសជាតិប្រេស៊ីល

0

អតីតប្រធានក្រុមជម្រើសជាតិប្រេស៊ីលកីឡាករខ្សែការពារ Thiago Silva កំពុងប្រឈមមុខទៅនឹងបញ្ហាក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីលនៅពានរង្វាន់ Copa America នាពេលខាងមុខដោយកីឡាកររូបនេះទើបតែនឹងងើបពីការវះកាត់ព្យាបាលរបួសក្បាលជង្គង់កាលពីពេលថ្មីៗនេះ។

កីឡាករខ្សែការពារឈុតធំរបស់ក្លឹប PSG រូបនេះបានទទួលរងការវះកាត់ជង្គង់ខាងស្តាំរបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍ដើម្បីព្យាបាលរបួសដែលខ្លួនបានទទួលរងកាលពីប្រកួតកាលពីថ្ងៃទី១៤ខែមេសាកន្លងមកដែលរយៈពេលសម្រាប់ថែរក្សាមុខរបួសនិងការវះកាត់នេះនឹងអាចប្រើពេលរហូតទៅដល់៤សប្តាហ៍ទៀតឯណោះ។

គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite នឹងប្រកាសឈ្មោះកីឡាករជាផ្លូវការនាថ្ងៃទី១៧ខែឧសភាខាងមុខនេះដែលជឿជាក់ថាកីឡាករវ័យ៣៤ឆ្នាំរូបនេះគឺក៏មានឈ្មោះនៅទីនោះដែរប៉ុន្តែរបួសលើកនេះប្រហែលជាអាចធ្វើឲ្យមានការប្រែប្រួសចំពោះសមាសភាពខ្សែការពាររបស់ប្រេស៊ីល៕

ប្រែសម្រួល:Lee