ក្រុម Spurs ដែលម៉ៃ សុគន្ធ គាំទ្រឡើងទៅជួបហង្សក្រោយការរិះគន់

0

«ក្រុងភ្នំពេញ»៖ ក្រោយពេលដែលលោកម៉ៃ សុគន្ធ គាំទ្រទៅកាន់ Son ដែលជាកីឡាកររបស់ Spurs នោះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុករាប់ពាន់នាក់ដែលគាំទ្រកីឡា ហាក់ខឹងសម្បារ ដោយចាត់ទុក​តារាចម្រៀងរូបនេះជាផ្កាយព្រះគ្រោះ ដោយគាំទ្រក្រុមណា ក្រុមនោះចាញ់ ។​

ជាក់ស្តែង កាលពី Barcelona ប្រកួតជាមួយ ហង្សក្រហមជើងទី​២ លោក ម៉ៃ សុគន្ធ បានគាំទ្រទៅលើ Messi ថា ក្រុមអេស្ប៉ាញនេះនឹងឈ្នះ តែផ្ទុយទៅវិញលទ្ធផលគឺខុសស្រលះ ដោយហង្សក្រហមឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។​
ដោយឡែកនាថ្ងៃម្សិលមិញវិញ តារាចម្រៀងដែលសំបូរទៅដោយសំឡេងរិះគន់ លោក​មៃ សុគន្ធ បានគាំទ្រទៅលើ Son តែលទ្ធផលគឺល្អប្រសើរ ដោយក្រុម Spurs អាចរកបាន​៣គ្រាប់ស្មើម្ចាស់ផ្ទះ ដោយឈ្នះតាមរយៈបាល់ Away Goal ។
តែក្រោយការបង្ហោះរបស់ មៃ សុគន្ធ មានអ្នកគាំទ្រជាច្រើនបានធ្វើការរិះគន់ថា Spurs ធ្លាក់ហើយព្រោះតែ​តារាចម្រៀងរូបនេះគាំទ្រ ហាក់ជាចេតនា មួយបង្ហាញថា ចម្រៀងផលិតកម្មហ្សូមរូបនេះ​គាំទ្រក្រុមអី ក្រុមនោះធ្លាក់ ដោយមានការ Share ក្នុងខ្ទង់ 2.7K ។​

ក្រុមនេះអ្វីៗហាក់ប្លែកក្នុងវិថីបាល់ទាត់ ដោយ Spurs ប្រើពេល ៤៥នាទីចុងក្រោយ អាចរកគ្រាប់បាល់ ៣គ្រាប់ឡើងទៅជួបហង្សក្រហម ដែល​ជា​ក្លិបធំនៅអង់គ្លេសដូចគ្នា នាវគ្គផ្តាច់ព្រ័ត្រ ៕