Huawei ចេញទូរស័ព្ទកាច់បានដូច Samsung បំបែកភាពស្ងប់ស្ងាត់

0

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញស្មាតហ្វូនដ៏អស្ចារ្យចុងក្រោយមួយដែលត្រូវបានបញ្ជាក់ថានឹងមានតម្លៃរហូតទៅដល់២៦០០ដុល្លារក្នុងមួយគ្រឿងកាលពីថ្ងៃអាទិត្យ។

ក្រៅតែមានរូបរាងកាច់បានដូចទៅនឹងទូរស័ព្ទម៉ាកថ្មីរបស់ Samsung ដែលទើបតែបានបង្ហាញជាផ្លូវការប៉ុន្មានថ្ងៃមុនវាក៏ត្រូវបានគេនិយាយផងដែរថាត្រូវបានបបច្ចេកវិទ្យាដើម្បីតភ្ជាប់ជាមួយនឹងបណ្តាញអ៊ិនធឺណេតចល័ត 5G ជំនាន់ក្រោយផងដែរទោះបីជាយុទ្ធនាការសហរដ្ឋអាមេរិកដើម្បីរារាំងក្រុមហ៊ុនចិនពីបណ្តាញកំពុងតែប្រព្រឹត្តទៅយ៉ាងណាក្តី។

ក្រុមហ៊ុន Huawei ដែលជាអ្នកលក់ស្មាតហ្វូនធំលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung បាននិយាយថាខ្លួនបាននាំមុខគេលើការផលិតទូរស័ព្ទសម្រាប់ 5G ដែលសន្យាថានឹងមានល្បឿនអ៊ីនធឺណិតលឿនសម្រាប់អ្នកប្រើប្រាស់និងអាជីវកម្មព្រោះវាក៏ពាក់ព័ន្ធនឹងការអភិវឌ្ឍបណ្តាញផងដែរ។

លោក Richard Yu ប្រធានផ្នែកអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បាននិយាយថាទូរស័ព្ទនេះមិនត្រឹមតែសំរាប់ថ្ងៃនេះប៉ុណ្ណោះទេប៉ុន្តែសម្រាប់អនាគត 5G ផងដែរ។ជាមួយនឹងទូរស័ព្ទចំណុចទាំងអស់ដែលអ្នកអាចមើលឃើញពីប្រតិបត្តិការល្បឿនគឺលឿនបំផុតសម្រាប់ 5G នៅក្នុងពិភពលោក។

ប្រែសម្រួល:Lee