ព័ត៌មាន Rabiot ចេញពី PSG នៅមិនទាន់ចប់នៅឡើយខណៈដែល Barcelona ប្រហែលជាត្រូវដកខ្លួនទុកឲ្យ Arsenal

0

មកដល់រយៈពេលចុងក្រោយនេះក្លឹបកាំភ្លើងធំ Arsenal ត្រូវបានលេចឬព័ត៌មានថានឹងទទួលបានការលើកទឹកចិត្ថបន្ថែមពីសំណាក់ម្ចាស់ក្លឹបក្នុងការពន្លឿនល្បឿនប្រជែងទិញយកកីឡាករបារាំងវ័យក្មេង Adrien Rabiot ពីក្លឹបអ្នកមាន PSG ខណៈដែលមានក្លឹបជាច្រើនកំពុងតាមទាក់ទងដែរនោះ។

ក្នុងនោះក្លឹបយក្សអេស្បាញ Barcelona ដែលកន្លងមកធ្វើបានព្យាយាមចចារដែរនោះប្រហែលជានឹងត្រូវដកខ្លួនចេញពីការប៉ុនប៉ងលើកនេះដោយទុកឱកាសនេះទៅឲ្យកាំភ្លើងធំ Arsenal ដើម្បីប្រជែងជាមួយនឹងក្លឹបអង់គ្លេសមួយទៀតគឺតោខៀវ Chelsea។

កីឡាករបារាំងវ័យ២៣ឆ្នាំរូបនេះនៅមិនទាន់ចចារបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅឡើយខណៈដែលព័ត៌មានជាច្រើនអំពីការអាក់អន់ចិត្តមិនសូវបានបង្ហាញខ្លួនឲ្យជម្រើស១១នាក់ដំបូងឡើយក្រោយការធ្វើដំណើរមកដល់នៃកំពូលកីឡាករNeymarនិងMbappe៕

ប្រែសម្រួល:Lee