កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលថនិកសត្វចិញ្ចឹមកូនដោយទឹកដោះប្រភេទធំបំផុតលើលោកដែលមានទំងន់រហូតទៅដល់ដប់តោនបានធ្វើឱ្យអ្នកជំនាញមានចម្ងល់យ៉ាងខ្លាំងមិនដឹងថាតើវាបានងាប់ដោយរបៀបណានោះឡើយ។
ត្រីបាឡែនមួយក្បាលត្រូវបានគេរកឃើញថាស្លាប់នៅក្នុងព្រៃអាម៉ាហ្សូនដែលមានចំងាយរាប់សិបម៉ាលយ៍ពីទីកន្លែងដែលត្រីបាឡែនគួរតែអាចរស់នៅបាន។សាកសពត្រីបាឡែននេះមានប្រវែងរហូតទៅដល់៣៦ហ្វីតត្រូវបានគេរកឃើញនៅចំកណ្តាលអណ្តូងថ្មនៅលើកោះ Marajo ចេញពីឆ្នេរ Araruna នៅមាត់ទន្លេ Amazon ។
អ្នកវិទ្យាសាស្ដ្រជឿថាសត្វនេះបានស្លាប់នៅឯសមុទ្រហើយប្រហែលជាបានរំកិលខ្លួនចុះមកដល់តំបន់ព្រៃនេះបន្ទាប់ពីរលកឬទឹកជំនន់បក់បោកវាមកដល់ដីគោកឆ្ងាយពីមហាសមុទ្របែបនេះ។
លោក Dirlene Silva មកពីនាយកដ្ឋានសុខភាពសុខភាពអនាម័យនិងបរិស្ថានSemma បាននិយាយប្រាប់សារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ O Liberal របស់ប្រទេសប្រេស៊ីលថាយើងអាចរកឃើញសាកសពត្រីបាឡែនគឺដោយសារតែវត្តមាននៃសត្វស្លាបដែលបាននាំគ្នាមកស៊ីវាជាចំណី៕
ប្រែសម្រួល:Lee