Alibaba អះអាងថានឹងមិនមានការកាត់បន្ថយចំនួនបុគ្គលិកឡើយសម្រាប់ឆ្នាំ២០១៩

0

ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិនដែលមានឈ្មោះថាអាលីបាបាAlibabaបានសន្យាថានឹងមិនបញ្ឈប់ការងារឡើយនៅឆ្នាំនេះដោយនឹងប្រឈមមុខទៅនឹងរលកនៃការបញ្ឈប់និយោជិកនៅក្នុងវិស័យអ៊ីនធឺណេតដែលកំពុងកើតមាននៅក្នុងក្រុមហ៊ុនផ្សេងៗលើលោកខណៈដែលការធ្លាក់ចុះបន្តិចនៃសេដ្ឋកិច្ចក៏ដោយ។

អគ្គនាយករបស់ក្រុមហ៊ុន Alibaba លោក Daniel Zhang បាននិយាយថាក្រុមហ៊ុន Alibaba នឹងបន្តជ្រើសរើសបុគ្គលិកថ្មីបង្កើនកម្មវិធីបណ្ដុះបណ្ដាលនិងប្រើប្រាស់ធនធានវេទិកាបន្ថែមទៀតដើម្បីជួយបង្កើតការងារបន្ថែមទៀតដដែលនៅក្នុងឆ្នាំនេះ។

ការពិភាក្សាស្តីអំពីក្រុមហ៊ុនអ៊ីនធឺណេតចិនកាន់តែច្រើនឡើងដែលបានចាប់ផ្តើមធ្វើការងារដើម្បីកាត់បន្ថយចំនួនបុគ្គលិកនោះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះដោយក្រុមហ៊ុនអ៊ិនធឺណេតមួយចំនួននៅក្នុងប្រទេសនេះបានប្រកាសផែនការកាត់បន្ថយប្រាក់ខែផងដែរ។

គួរបញ្ជាក់ថានៅចុងឆ្នាំ២០១៨ចំនួនបុគ្គលិកសរុបរបស់ក្រុមហ៊ុន Alibaba Group និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនដែលមានឈ្មោះថា Ant Financial បានកើនឡើងលើស១០០០០០នាក់ជាលើកដំបូង៕

ប្រែសម្រួល:Lee