សមាគមន៍កីឡាបាល់ទាត់ពិភពលោកឬហៅកាត់ថា FIFA កាលពីថ្ងៃសុក្របានបញ្ជាក់ថាក្លឹបបាល់ទាត់អង់គ្លេសក្របខ័ណ្ឌ Premier LeagueគឺតោខៀវChelsea ត្រូវបានហាមឃាត់មិនឱ្យចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងកីឡាករថ្មីឡើយនៅក្នុងពេលទីផ្សារដោះដូរកីឡាករ២ដងជាប់គ្នា។
ក្លឹបតោខៀវ Chelsea ត្រូវបានរកឃើញថាមានកំហុសចំនួន២៩ករណីដែលរំលោភលើមាត្រាទី១៩នៃច្បាប់របស់ FIFA ដែលទាក់ទងនឹងការចុះហត្ថលេខាលើកីឡាករអាយុក្រោម១៨ឆ្នាំហើយត្រូវបានពិន័យជាប្រាក់ប្រហែល ៦០០០០០ដុល្លារអាមេរិកទោះបីពួកគេអាចប្តឹងឧទ្ធរណ៍ក្តីចំពោះការសម្រេចចិត្តលើកនេះ។
ការសម្រេចចិត្តនេះមានន័យថា Chelsea នឹងមិនអាចទិញកីឡាករណាមួយរហូតដល់រដូវក្តៅឆ្នាំ២០២០នោះទេប៉ុន្តែពួកគេនឹងត្រូវបានអនុញ្ញាតឱ្យលក់កីឡាកររបស់គេបាន។
គួរឲ្យដឹងដែរថាChelsea មិនមែនជាក្លិបដ៏ធំតែមួយគត់ដែលទទួលបានការពិន័យស្រដៀងគ្នាពី FIFA នោះទេក្នុងនោះក៏ធ្លាប់មានដូចជានៅអេស្ប៉ាញ Barcelona ក្លឹប Real Madrid និង Atletico Madrid ជាដើមផងដែរ៕
ប្រែសម្រួល៖ Lee
បង្កើតគណនី Win2888 ដោយមានការលេងភ្នាល់បាល់យ៉ាងច្រើន លេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕