ក្លិបអ្នកមហាសេដ្ឋីបារាំង Paris Saint-Germain កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថាពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយខ្សែបម្រើអន្តរជាតិបារាំង Lassana Diarra ដើម្បីបញ្ចប់កិច្ចសន្យារបស់គេរួចរាល់ហើយ។
Diarra វ័យ៣៣ឆ្នាំបានចូលរួមជាមួយនឹងក្លឹប PSG កាលពីខែមករាឆ្នាំទៅ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ប៉ុន្តែត្រូវបានបញ្ចប់មុនកាលកំណត់Diarra បានលេងការប្រកួតលីកចំនួន១០ លើកដែរសម្រាប់ PSG កាលពីរដូវកាលមុនប៉ុន្តែក្រោមការដឹកនាំរបស់លោក Thomas Tuchel កីឡាកររូបនេះបានបង្ហាញខ្លួនចំនួនបីលើកប៉ុណ្ណោះនៅក្នុងរដូវកាលនេះ។
គួរឲ្យដឹងដែរកីឡាករបារាំងDiarra រូបនេះធ្លាប់បានលេងឱ្យ Chelsea, Arsenal និង Real Madrid ផងដែរនៅក្នុងអាជីពរបស់គេហើយធ្លាប់បង្ហាញខ្លួនចំនួន៣៤ដងផងដែរជម្រើសជាតិនៃប្រទេសបារាំង៕
ប្រែសម្រួល:Lee
ប្រែសម្រួល:Lee
បង្កើតគណនី Win2888 ដោយមានការលេងភ្នាល់បាល់យ៉ាងច្រើន លេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕