Telsaចាប់ផ្តើមបញ្ជូនរថយន្តអគ្គិសនីរបស់ខ្លួនជាង១៨០០គ្រឿងជាលើកដំបូងទៅដល់ផែទីក្រុងសៀងហៃ

0

រថយន្តអគ្គីសនី Tesla សរុបប្រមាណជាជាង១៨០០គ្រឿងរួមមានទាំងម៉ូModel 3ប្រមាណជាង១៦០០គ្រឿងផងដែលមកពីសហរដ្ឋអាមេរិកនឹងមកដល់កំពង់ផែនៅសៀងហៃនៅដើមព្រឹកនៅថ្ងៃសុក្រស្អែកនេះហើយដែលវាបានក្លាយទៅជាការដឹកជញ្ជូនតាមគំរូខ្នាតធំដំបូងគេរបស់ក្រុមហ៊ុន Tesla ទៅកាន់ទីក្រុងចិនភាគខាងកើត។

មន្រ្តីគយស៊ាងហៃបាននិយាយថាការឆែកឆេរយ៉ាងឆាប់រហ័សនឹងត្រូវបានផ្តល់ឱ្យយានយន្តរបស់ក្រុមហ៊ុន Teslaទាំង១៨០០គ្រឿងហើយវានឹងត្រូវបានដឹកជញ្ជូនបន្តដោយផ្ទាល់ទៅឱ្យឈ្មួញភ្លាមៗបន្ទាប់ពីការចុះចតនៅកំពង់ផែ Pudong Waigaoqiao ។

កន្លងមកតាមរយៈការបង្ហាញតួលេខរបស់គយនាទីក្រុងសៀងហៃបានបង្ហាញថាទីក្រុងនេះបាននាំចូលរថយន្តចំនួន៣៧៣០០០គ្រឿងក្នុងឆ្នាំ២០១៨ពោលគឺធ្លាក់ចុះ៩,៨ភាគរយហើយប៉ុន្តែតម្លៃជាមធ្យមសម្រាប់រថយន្តនាំចូលនីមួយៗបានកើនឡើង ៥,៧ភាគរយ៕

ប្រែសម្រួល:Lee

FILE PHOTO: A Tesla Model 3 car is displayed during a media preview at the Auto China 2018 motor show in Beijing, China April 25, 2018. REUTERS/Jason Lee/File Photo