ប្រភពព័ត៌មាន Sky Sports បានចេញផ្សាយថា ក្លិប Roma កំពុងពិភាក្សាជាមួយគ្រូបង្វឹកតោខៀវ Maurizio Sarri ដើម្បីឲ្យគាត់ទៅដឹកនាំក្លិប នៅរដូវកាលក្រោយ ។
Maurizio Sarri បានទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកគាំទ្រ និងក្លិបកាលពីសប្តាហ៍មុន ដែលកំពុងប្រឈមបញ្ហាអាចនឹងចាកចេញពី ទឹកដីតោខៀវផងដែរ។
រងសម្ពោធក៏ព្រោះតែក្លិប បានចាញ់បិសាចក្រហម ក្នុងលទ្ធផល 0-2 ក្នុងនាមជាម្ចាស់ផ្ទះ ដោយចាកចេញពី FA Cup ។ ជាពិសេសជាងនេះ ទៅទៀត ចាញ់ Man City រហូត 6-0 ។
ម្យ៉ាងវិញទៀត ក្លិបតោខៀវបច្ចុប្បន្នក៏បានលឺនូវព័ត៌មានថា កំពុងស្វែងរកគ្រូបង្វឹកជំនួសតំណែង របស់ Maurizio Sarri ស្របពេលដែល Roma ដុនដាប ចង់បានគ្រូបង្វឹកនេះ ទៅស្ថារស្ថានការណ៍របស់ក្លិប៕