ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi បានធ្វើការតាំងបង្ហាញនូវស្មាតហ្វូនស្មាតហ្វូនប្រភេទថ្មីបំផុតមួយរបស់ខ្លួនដែលមានសមត្ថភាពសាកថ្មឥតប្រើប្រាស់ខ្សែដែលមានថាមពលសាក20W ដែលជាប្រភេទទូរស័ព្ទដំបូងគេមិនធ្លាប់មានលើលោក។
ស្មាតហ្វូនថ្មីដែលមានឈ្មោះថា Mi 9 មានប៊ូឡែនសាកថ្មឥតខ្សែថ្មីដែលបង្កើនប្រសិទ្ធភាពសាកថ្មនិងស្ថេរភាពឥតខ្សែរបស់វាដែលអាចឱ្យវាបញ្ឈប់ការសាកថ្មឥតខ្សែបានរហូតទៅដល់២០វ៉ាត់នៅត្រង់ចំណុចអតិបរិមារបស់វា។
ក្នុងនោះផងដែរវាត្រូវបានបំពាក់ដោយកាមេរ៉ាដល់ទៅ៣ដែលមានទំហំសរុប៤៨មេហ្គាភិចសែលកាមេរ៉ាធំបំផុតរបស់ខ្លួនមានទំហំ១៦មេហ្គាភិចសែលនិងកាមេរ៉ាផ្សេងទៀតមានទំហំ១២មេហ្កាភិចស៊ែល។
Mi 9 ត្រូវបានក្រុមហ៊ុនប្រកាសថានឹងអាចមានតម្លៃប្រមាណជា២៩៩៩យន់ ឬប្រហែលជា៤៤៣,៩ដុល្លារឬអាចខ្ពស់ជាងនេះ។ ទូរស័ព្ទនេះនឹងមានការដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី២៦ខែកុម្ភៈនៅលើវេបសាយ mi.com និងបណ្តាញលក់ដ៏សំខាន់របស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសចិន៕
ប្រែសម្រួល:Lee