ប្រទេសBoliviaបានសម្តែងការចាប់អារម្មណ៍ជាផ្លូវការក្នុងការចូលរួមក្នុងការដេញថ្លៃជាមួយនឹងអាមេរិកខាងត្បូងដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA ២០៣០ដែលនឹងក៏ជាឆ្នាំក្នងការប្រារព្ធខួបប្រកួតពានរង្វាន់បាល់ទាត់ធំបំផុតលើលោករយៈពេល១០០ឆ្នាំផង។
រដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេស Bolivian លោក Tito Montano បានបង្ហាញពីសំណើរបស់ប្រទេសរបស់លោកដែលត្រូវបានបន្ថែមទៅបេក្ខភាពដែលពាក់ព័ន្ធដូចជាប្រទេសអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ កាលពីថ្ងៃពុធមកម្លេះ។
ការប្រកាសនេះបានធ្វើឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីឈីលីបានក្លាយជាប្រទេសទីបួនដែលត្រូវបានបន្ថែមទៅបេក្ខភាព។អាហ្សង់ទីននិងអ៊ុយរូហ្គាយបានប្រកាសពីបំណងប្រាថ្នារៀបចំព្រឹត្តិការណ៍នេះពីរឆ្នាំមុនពេលប៉ារ៉ាហ្គាយត្រូវបានបន្ថែមទៅការដេញថ្លៃនៅក្នុងខែតុលាឆ្នាំ២០១៧៕
ប្រែសម្រួល:Lee