អនាគតរថយន្តមានពោងខាងក្រៅ

0

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងរថយន្តនៅប្រទេសអាឡឺមង់ ZF Friedrichshafen AG បានចំណាយពេល 10ឆ្នាំដើម្បីផលិតពោងសុវត្តិភាពខាងក្រៅរថយន្តដែលនឹងត្រូវដាក់តាមផ្នែកខាងក្រៅចំហៀងនៃរថយន្ត នៅពេលដែលប្រព័ន្ធបញ្ជារមើលឃើញថានឹងមានគ្រោះថ្នាក់ពោងសុវត្តិភាពផ្នែកខាងក្រៅនឹងដំណើរការដោយលោតពោងដើម្បីទប់ការប៉ះទង្គិចពីរថយន្តមួយទៀតរឹវត្ថុអ្វីមួយ ។

ការសាកល្បងថ្មីៗនេះបានបង្ហាញថា ពោងសុវត្តិភាពផ្នែកខាងក្រៅអាចទុបកំលាំងទង្គិចបានច្រើននៅពេលមានគ្រោះថ្នាក់ ខណៈពេលដែលពោងផ្នែកខាងក្នុងនៅតែដំណើរការធម្មតា ពោងសុវត្តិភាពផ្នែកខាងក្រៅនេះនឹងបំប៉ោងខ្លួនចំណាយពេលតិចជា 100 មីលីសិកខិន ហើយការសិក្សាបានបង្ហាញថាពោងសុវត្តិភាពផ្នែកខាងក្រៅនេះអាចកាត់បន្ថយគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នករួមដំណើររហូតដល់ 40 ភាគរយ ។

ក្រុមហ៊ុនកំពុងជំរុញនិងជជែកជាមួយក្រុមហ៊ុនរថយន្តធំៗ ដើម្បីសាកល្បងតម្លើងពោងផ្នែកខាងក្រៅនេះនៅ 2 ឆ្នាំខាងមុខ បណ្ឌិត Michael Buchsner ប្រធានផ្នែកប្រព័ន្ធសុវត្តិភាពរបស់ក្រុមហ៊ុន ZF បានលើកឡើងថា “សុវត្តិភាពដល់ការបើកបរ គឹជារឿងចាំបាច់ណាស់សម្រាប់ការផលិតរថយន្តថ្មី គំនិតនៃការបង្កើតពោងសុវត្តិភាពផ្នែកខាងក្រៅនេះគឺដើម្បីអោយពិភពលោកគ្មានគ្រោះថ្នាក់ចរាចរនិងការបំភាយឧស្ម័នពុល ZFកំពុងស្ថិតក្នុងតំណាក់កាលដំបូងនៃដំណើរការនិងសក្តានុពលផ្នែកទីផ្សារដើម្បីណែនាំពីបច្ចេកវិទ្យាថ្មីនេះ” ៕