ជប៉ុនជួយកម្ពុជាជាង​៤០លានដុល្លារ​សម្រាប់ស្ដារប្រព័ន្ធធារាសាស្រ្ត និងធ្វើទំនើបកម្មកំពង់ផែ

0

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គទូតជប៉ុន ប្រចាំកម្ពុជានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ បានចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការបន្តការ គាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងពីរ ដែលមានទឹកប្រាក់ជាង ៤៣លានដុល្លារអាមេរិក ។
គម្រោងពីរ ដែលចុះហត្ថលេខារួមមាន៖១.ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ៣.៥៩៩ លានយ៉េន (ប្រមាណ ៣១,៥៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិច បឹងទន្លេសាប ជំហានទី២។
២.ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ១.៣៤០លានយ៉េន (ប្រមាណ ១១,៨លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ ៕