ខ្ញុង ប្រកាសរកប្តី ក្រោយការយល់ច្រលំ នឹងជូនសគុណសាច់ក្រក ៥គីឡូក្រាមសម្រាប់អ្នកបានឃើញ

0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០១៩ នាង​ខ្ញុង តារាកំប្លែង​របស់ស៊ីធីអិន បានប្រកាសរកប្តី ក្រោយការយល់ច្រលំ ពាក់ព័ន្ធនឹងវីដេអូ ដែលបង្ហោះកន្លងមក ហើយសូមជូនសគុណអ្នកបានឃើញ នឹងផ្តល់ដំណឹងនូវសាច់ក្រក ៥គីឡូក្រាម។

ខ្ញុងបានសរសេរនៅលើផេករបស់នាង ថា «​ដំ​ណឹង​ស្វែ​ង​រ​ក​ប្តី.​ ​នា​ង​ខ្ញុំឈ្មោះ​ ​ស្រេ​ង ​សុ​កា​ន់ដា​.​ ​ហៅ​ ​ខ្ញុង​ ​បា​ន​បា​ត់ប្តី​ឈ្មោះ​.​ ​អុំ ​ក្ស​ត្រា​.​ ​ហៅ​ កៃ​ដ​រ​. ​នៅ​ថ្ងៃ​ទី​ ​1​4.​0​2​.​2​01​9​.​ ​នៅ​វេ​លាម៉ោ​ង​7​:​38​នា​ទី​.​ ​ល្ងាច​.​ ​រ​ហូត​ដ​ល់​ថ្ងៃ​នេះ​ ​មិន​ឃើ​ញ​ម​ក​ផ្ទះ​. ។

មូលហេតុ: គឺមកពីខ្ញុំបង្ហោះវិដេអូខ្លីក្នុងរឿង លោប្តី. ធ្វើអោយបងប្អូនយល់ច្រលំថាប្តីខ្ញុំក្បត់ខ្ញុំហើយលួចមានស្រី ខ្លះនាំគ្នាជេគាត់. ទើបគាត់ខឹងអន់ចិត្តរត់ចោលផ្ទះ មិនដឹងរសាត់អណ្តែតដល់ណាទេ. បើបងប្អូនណាប្រទះឃើងជួយនាំគាត់មកផ្ទះវិញបាន នាងខ្ញុំនឹងជូនសាច់ក្រក5kg សូមជួយស៊ែយកតែបុណ្យទៅ. អោយឆាប់រកឃើញព្រោះខ្ញុំនឹកប្តីខ្ញុំចង់ឆ្កួតហើយ. បើប្តីលឺហើយប្រញាប់មកផ្ទះអូននឹងអាលបានសុំទោស ដែរធ្វើអោយគេយល់ច្រលំលើឯង?????????
បញ្ជាក់ :និយាយមែនទែន ៕